កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យលោក លីន យ៉ុងស៊ីន អនុប្រធានវិទ្យាស្ថានជាតិចិនសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ចូលជួបសម្តែងការគួរសមនៅគណៈប្រតិភូនៅអគាររដ្ឋសភា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ ស្តីពីការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ដោយផ្តោតលើការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ នេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ទោះបីស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ចិនតែងតែគោរពសិទ្ធិរបស់កម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយឯករាជ្យ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយកម្ពុជាក្នុងទស្សនៈស្មើភាពគ្នា ទទួលបានអត្ថប្រយោជន៍គ្នាទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។ ក្នុងឱកាសជំនួបនោះដែរ ឯកឧត្តម វង សូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចិនដែលបានតែងតែផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ហើយបានសង្កត់ធ្ងន់ថា៖ “ការគោរពរបស់ចិនចំពោះសិទ្ធិរបស់ប្រទេសកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយឯករាជ្យ” គឺជាឫសគល់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០ ចិនបានរួមចំណែកកសាងសន្តិភាព និងបន្ត គាំទ្រដល់ «យុទ្ធសាស្ត្របញ្ចកោណ» តាមរយៈការ​ធ្វើ​សមាហរណកម្ម​យ៉ាង​ស៊ីជម្រៅ​ជាមួយ​​គំនិត​ផ្តួចផ្តើម «ខ្សែក្រវាត់​មួយ ​ផ្លូវ​មួយ» របស់ចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូចដែលអ្នកប្រាជ្ញកម្ពុជា​បានលើកឡើង ចិនមិនត្រឹមតែផ្តល់ឱ្យកម្ពុជានូវ “ផ្លូវ និងស្ពាន “សម្រាប់ការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ “សេចក្តីថ្លៃថ្នូរ” អោយកម្ពុជាដើរលើមាគ៌ារផ្ទាល់ខ្លួនដោយមោទនភាពទៀតផង។   យោងតាមទិន្នន័យចុងក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា […]

Comments

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *

Sign In

Register

Reset Password

Please enter your username or email address, you will receive a link to create a new password via email.