ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យជប៉ុនជួយជំរុញឱ្យភាគីជម្លោះ ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ  ធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃនិយាមច្បាប់អន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។   ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ហើយបានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរ ព្រមទាំងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យកាពារជាតិរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានសម្ដែងនូវក្ដីរីករាយចំពោះនាវាជប៉ុន ដែលកន្លងមកបានចូលចតនៅកំពង់ផែរាមដោយជោគជ័យកាលពីខែមេសា ដែលនេះគឺជាផ្លែផ្កាមួយនៃការពង្រីកទំនាក់ទំនងក្នុងក្របខ័ណ្ឌកងទ័ព រវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន នាពេលកន្លងទៅថ្មីៗនេះ បានទទួលផ្លែផ្កាជោគជ័យ […]

Comments

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *

Sign In

Register

Reset Password

Please enter your username or email address, you will receive a link to create a new password via email.