មន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូងប្រទេសចិន បានជួបគ្នាសិក្សាស្វែងយល់ស៊ីជម្រៅអំពីទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយបែបប្រទេសចិន។ ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង» ប្រទេសចិន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ហេ ដុងបូ អនុប្រធានគណៈកម្មាធិការបក្ស និងអនុប្រធានក្រុមហ៊ុន CBIC បានលើកឡើងថា រយៈពេល ១៤ថ្ងៃនេះ គឺជាថ្នាក់រៀនដ៏មានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅអំពីទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយបែបប្រទេសចិន។ នៅទីក្រុងប៉េកាំង សិក្ខាកាមបានសិក្សាពីកត្តាវិជ្ជានៃការអភិវឌ្ឍរបស់ចិន ចំណែកនៅទីក្រុងយិនឈួន សិក្ខាកាមបានទស្សនាឧទ្យានជាតិប៉ៃជីថាន ដែលបង្ហាញពីអច្ឆរិយវត្តអេកូឡូស៊ី «មនុស្សមិនក្បត់ភ្នំបៃតង ភ្នំបៃតងក៏មិនក្បត់មនុស្ស» និងបានឃើញពីជោគជ័យនៃការលុបបំបាត់ភាពក្រីក្រនៅទីក្រុងមិននីង។ លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាជំរុញឧស្សាហកម្មនៅក្រុមហ៊ុន Zhuse Technology និង Lingji Digital Technology ព្រមទាំងបានពិភាក្សាពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយស៊ីជម្រៅនៅស្ថានីយទូរទស្សន៍នីងសៀផងដែរ។ លោកបានបន្ថែមថា វគ្គសិក្សានេះក៏ជាវេទិកានៃការបង្កើតគំនិតក្នុងការផ្សព្វផ្សាយព័ត៌មាននៃបណ្តាប្រទេសតំបន់ខាងត្បូង។ ជាងនេះទៅទៀត សិក្ខាកាមទាំងអស់បានឈានទៅដល់ការយល់ឃើញរួមគ្នាថា ក្នុងបរិបទនៃការប្រែប្រួលសកលលោក អ្នកសារព័ត៌មាននៃតំបន់ខាងត្បូងមានទំនួលខុសត្រូវរួមគ្នាក្នុងការបំបែកការត្រួតត្រាផ្តាច់មុខនៃការនិយាយបែបលោកខាងលិច និងរួមគ្នាកសាងសណ្តាប់ធ្នាប់ផ្សព្វផ្សាយព័ត៌មានមួយដែលមានយុត្តិធម៌ និងចម្រុះពណ៌។ លោកបញ្ចាក់ថា ទោះបីវគ្គបណ្តុះបណ្តាលបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែមិត្តភាពមិនមានទីបញ្ចប់ទេ ហើយកិច្ចសហប្រតិបត្តិការក៏មិនដែលឈប់ឈរដែរ។ CBIC តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងបរទេស។ នៅក្នុងពិធីបិទវគ្គសិក្ខាសាលានោះដែរ […]

Comments