អត្តបទវិធិ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំចិន-កម្ពុជា លើវិស័យវិទ្យុ និងទូរទស្សន៍ លើកទី៧ ត្រូវបានបើកជាផ្លូវការនៅទីក្រុងបេហៃ ខេត្តក្វាងស៊ី។ លោក លីវ ជានគ័រ អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងឯកឧត្ដម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា បានចូលរួម និងបានថ្លែងសុន្ទរកថា។ តំណាងអាជ្ញាធរគ្រប់គ្រងវិស័យវិទ្យុ និងទូរទស្សន៍ និងស្ថាប័នសារព័ត៌មានសំខាន់ៗនៃប្រទេសទាំងពីរ បានជួបជុំគ្នា ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យវិទ្យុ ទូរទស្សន៍ និងសោតទស្សន៍ ឈានដល់ការឯកភាពពេញលេញ និងបានចុះហត្ថលេខាជាផ្លូវការលើ «កំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំចិន-កម្ពុជា លើវិស័យវិទ្យុ និងទូរទស្សន៍ លើកទី៧»។ ទិសដៅសហប្រតិបត្តិការស្នូលចំនួន២ ដែលត្រូវបានកំណត់ក្នុងកិច្ចប្រជុំលើកនេះ គឺទម្រង់នៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិបែបប្រពៃណីដែលជាសំបកស្ដើងខាងក្រៅ ហើយបញ្ចេញនៅការពិត ដែលបានអនុវត្តការផ្តល់នៅផលប្រយោជន៏ទៅវិញទៅមក ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់ភាគីកម្ពុជាជាស្នូល។ ភាគីចិន នឹងបើកឃ្លាំងធនធានកម្មវិធីសោតទស្សន៍គុណភាពខ្ពស់ជូនភាគីកម្ពុជា ដោយគ្របដណ្តប់លើប្រធានបទផ្សេងៗ ដូចជា៖ ស្តីពីការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន រឿងរ៉ាវនៃការអភិវឌ្ឍន៍ ទេសភាពធម្មជាតិ និងជីវភាពជាក់ស្តែងរបស់ប្រជាជនទូទៅ ព្រមទាំងរឿងភាគខ្លីៗ ដែលមានខ្លឹមសារជាក់ស្តែង និងជិតស្និទ្ធនឹងទស្សនិកជនវ័យក្មេង ដើម្បីបំពេញចន្លោះខ្វះខាតនៃការផ្គត់ផ្គង់ខ្លឹមសារប្រជាប្រិយគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា និងឱ្យប្រជាជនកម្ពុជាអាចទស្សនាខ្លឹមសារវប្បធម៌ដ៏សម្បូរបែប និងច្រើនប្រភេទបាននៅផ្ទះ។ ក្នុងពេលជាមួយគ្នា […]

Comments

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *

Sign In

Register

Reset Password

Please enter your username or email address, you will receive a link to create a new password via email.